រាជធានីភ្នំពេញករណីមានអគ្គិភ័យកើតឡើង

រាជធានីភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង​ ១២:២៥​ នាទី​យប់​ រំលងអាធ្រាត្រ ថ្ងៃពុធ ៤រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងសិ្ថតនៅតាមបណ្តោយផ្លូវ៥៣BT ផ្ទះលេខ ៤៨១ ក្រុម ១៧ ភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
+​ ទី១​ ម្ចាស់ទីតាំងឈ្មោះ : ទឹម សឿន ភេទ​ ស្រី អាយុ​ ៦៨​ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ នៅផ្ទះ​ ។
+​ ទី២​ ម្ចាស់ឈ្មោះ:​ ឈីវ គឹមឡៅ ភេទ​ ប្រុស អាយុ​ ៥​៦​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ធ្វើការនៅក្រសួង​សាធារណៈ​ការ​ ។
– ប្រភេទសំណង់: ថ្មបេតុងទំហំ ៤,៦ x ១៤​ ម៉ែត្រ ។
-​ ខូចខាតសម្ភារៈ ឆេះខូចខាតសំភារះអស់ទាំងស្រុងនឹងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងខូចខាតប្រហែល៥០ភាគរយ ។

+​ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនីឆាបឆេះ​តែ​ម្ដង​ ។